ហុងស៊ុយ​ខ្លះៗ​រវាង​ផ្លូវ និង ផ្ទះ

ថ្នល់​កាត់​គ្នា​ដូច​ដង​ធ្នូ និង​គ្រាប់​ព្រួញ​បាញ់​បុក​ចំ​ផ្ទះ​មិន​ល្អ​ឡើយ​។ វា​ជា​អពមង្គល​អាច​ឲ្យ​មនុស្ស​រស់​នៅក្នុង​ផ្ទះ​មាន​ជំងឺ​តម្កាត់ ឫ​ជួប​គ្រោះភ័យ​មិនល្អ​។​


ផ្លូវ​ពីរ​ប្រមូលផ្តុំ​បុក​ចំ​ផ្ទះ​ដូច​ដង​ជំ​ពាម គឺជា​ប្រការ​មិន​ល្អ និង​គួរ​ចៀសវាង ព្រោះ​ក្រុម​គ្រួសារ​នឹង​ជួប​តែ​គ្រោះភ័យ​វិបត្តិ​គ្មាន​ក្តីចម្រុងចម្រើន​។​ ​ ​


ថ្នល់​មុខផ្ទះ​ប្រសិនបើ​ជា​ថ្នល់​ត្រូវ​យានយន្ត​បើកបរ​លឿនៗ​នោះ​នឹង​បណ្តាល​ឲ្យ​អ្នក​ស្នាក់អាស្រ័យ​មានចិត្ត​អារម្មណ៍​មិន​ស្ងប់ និង​តានតឹង​អារម្មណ៍​។ មធ្យោបាយ​ល្អ​គួរ​ជ្រើសរើស​ផ្លូវ​ដែល​មាន​លក្ខណៈ​បត់បែន​ខ្លះ​ដើម្បី​កុំឲ្យ​អារម្មណ៍​រសាប់រសល់​មួម៉ៅ​ហើយ​រកស៊ី​មានបាន និង​សប្បាយ​ចិត្ត​។​ ​


ផ្ទះ​ស្ថិតនៅ​ចុង​បំផុត​នៃ​ផ្លូវ​មិនសូវ​ល្អ​ទេ​។ វា​ធ្វើឲ្យ​ចិត្ត​របស់​យើង​ក្តៅ​រោលរាល​មិន​ស្ងប់​សុខ ហើយ​ច្រើន​មាន​ជម្លោះ​វិវាទ​គ្នា​ជានិច្ច​។​