- ផ្ទះល្វែង ហាងលក់ទំនិញ ដែលទ្វារមុខមានលក្ខណៈដូចក្នុងរូបភាពខាងក្រោម ចាត់ទុកថា អាចប្រើការបាន ព្រោះតែភាពស្រស់ថ្លារបស់កញ្ចក់ ជួយឲ្យមុខហាងមើលទៅស្អាត ។ ប៉ុន្តែបើចង់ឲ្យល្អ គួរយកផ្កា១-២ផើង មកដាក់ខាងឆ្វេង និងខាងស្តាំ មុខហាង ។ មុខ ហាងលក់ដូរត្រូវរៀបចំឲ្យស្អាត និងទូលាយ កុំយករបស់របរផ្សេងៗ មកដាក់តាំងគ្មាន សណ្តាប់ធ្នាប់ ព្រោះធ្វើឲ្យការលក់ដូរមានការរាំងស្ទះ ។

- តាមពិតទៅ ផ្ទះល្វែង ហាងលក់ដូរ ដែលមានផ្នែកខាងមុខនៅជិតប្រភពទឹក ចាត់ទុក ថា មិនល្អទេ អគារ និងផ្ទះល្វែង បែរមុខទៅរកសមុទ្រ ធ្វើឲ្យថាមពល ទឹកមានលក្ខណៈលើសលប់រហូតដល់បង្កឥទ្ធិពលអវិជ្ជមាន ។ ប៉ុន្តែក្នុងករណីនេះបែរ ជាធ្វើឲ្យកើតលទ្ធផលល្អវិញ ព្រោះរយៈចម្ងាយពីសមុទ្រនៅខាងមុខផ្ទះល្វែង ដែល ឃា្លតឆ្ងាយល្មមសមរម្យ ចាត់ទុកថា ជាលក្ខណៈល្អ មិនចាំបាច់កែខៃទេ ។
- ផ្ទះល្វែងដែលស្ថិតនៅជិតទន្លេ ចាត់ទុកថា ជាហុងស៊ុយមិន ល្អប៉ុន្មានទេ ថ្វីបើមើលទៅបរិយាកាសល្អ បានទទួលខ្យល់បរិសុទ្ធត្រជាក់ពីមាត់ទន្លេ បានគយគន់ទេសភាពស្រស់ស្អាត ប៉ុន្តែក្បួនហុងស៊ុយ ចាត់ទុកថា មិនល្អប៉ុន្មានទេ ព្រោះថាមពលរបស់ទឹក ជាលក្ខណៈលើសលប់ ។ ការនៅជិតទឹកពេក នឹងមានផល ប៉ះពាល់ចំពោះសុខភាព ជោគលាភ និងភាពនឹងន រហូតដល់ឋានៈជីវភាពរស់នៅក៏ ពុំល្អដែរ ។
- ផ្ទះល្វែង ទោះបីជាមិនមានជណ្តើរនៅចំទ្វារចេញ-ចូលក៏ដោយ បើមានជណ្តើរឡើង ចុះ នៅជិតទ្វារចេញចូលខ្លាំងពេក ប្រសិនបើបើកទ្វារគ្រប់ពេលវេលានោះនឹង ធ្វើឲ្យ លុយកាក់ហូរចេញ ។ ការកែហុងស៊ុយគួរព្យួរកណ្តឹង ឬគោមកណ្តឹង នៅលើទ្វារចូល ( ផ្នែកខាងក្នុងផ្ទះ) ហើយនៅបរិវេណជណ្តើរ ក៏គួរបំពាក់អំពូលភ្លើងឲ្យមានភាពភ្លឺ ចិញ្ចាចជានិច្ច ។
- ផ្ទះល្វែងដែលមានបន្ទប់ទឹក ឬ បង្គន់ នៅចុងបំផុតនៃផ្លូវដើររបស់ផ្ទះល្វែងនោះ ចាត់ ទុកថាមិនល្អទេ ជោគលាភនឹងថយចុះ សុខភាពនឹងចុះខ្សោយដូចគ្នា ។ គួរកែ ហុងស៊ុយ ដោយការបំពាក់អំពូលភ្លើងត្រង់ផ្លូវដើរឲ្យមានភាពភ្លឺថ្លា និងដាក់គោម កណ្តឹងនៅលើពិតានព្យួរតាមផ្លូវដើរ ដោយឲ្យនៅឆ្ងាយពីទ្វារបន្ទប់ទឹកប្រមាណ៧,៦ សង់ទីម៉ែត្រ និងរកវាំងនន ឬកញ្ចក់ឆ្លុះរូបមកដាក់នៅពីមុខទ្វារបន្ទប់ទឹកនិងគួរបិទទ្វារ បន្ទប់ទឹកជានិច្ចផងដែរ ។
វិធីកែខៃ ៖ ផ្លាស់ប្តូរកញ្ចក់ថ្មី ហើយយកកញ្ចក់ប្រេះស្រាំនោះទៅចោល ។ ប្រសិនជាកញ្ចក់មួយ ផ្ទាំងធំ និងមានស្នាមប្រេះស្រាំនៅជ្រុងណាមួយ ក៏អាចយករូបភាព មកបិទពីលើស្នាម ប្រេះស្រាំឲ្យជិតក៏បាន ។
កណ្តៀវពិឃាត ៖ ផ្ទះល្វែងដែលមានការសាងសង់ស្ពានអណ្តែតឲ្យរថយន្តបើកបរ កាត់ចំពីខាងមុខផ្ទះ ចាត់ទុកថា មិនល្អឡើយ អាចធ្វើឲ្យការរកស៊ីធ្លាក់ចុះរហូតដួលរលំមានគ្រោះថ្នាក់ ផ្សេងៗ កើតឡើងជារឿយៗ ព្រោះកន្លែងនោះជាចំណុចពិឃាត ៕