- ព្យួររូបថតអាពាហ៍ពិពាហ៍នៅក្នុងបន្ទប់ទទួលភ្ញៀវ ៖ បន្ទប់ទទួលភ្ញៀវ គឺជាកន្លែងប្រាស្រ័យជាមួយភ្ញៀវនៅក្នុងផ្ទះ ហើយពេលមើលទៅវិធីរៀបចំ និង តុបតែងកន្លែងនោះអាចយល់បានពីរបៀបរបស់ម្ចាស់ផ្ទះ ។ រូបថតអាពាហ៍ពិពាហ៍ជានិមិត្តរូបមនោសញ្ចេតនារបស់ស្វាមីភរិយា ដូច្នេះការព្យួររូបថតអាពាហ៍ពិពាហ៍នៅក្នុងបន្ទប់ទទួលភ្ញៀវ គឺជាជម្រើសដំបូងដើម្បីបង្ហាញសុភមង្គលរបស់ម្ចាស់ផ្ទះ ។ មើលទៅទិសពាយ័ព្យនៅក្នុងបន្ទប់ទទួលភ្ញៀវជានិមិត្តរូបសម្រាប់ស្វាមី និង មើលទៅទិសខាងលិច ជានិមិត្តរូបរបស់ភរិយា ។ ប្រសិនបើព្យួររូបថតនៅទិសពាយ័ព្យរបស់បន្ទប់ទទួលភ្ញៀវ មនោសញ្ចេតនាស្វាមីភរិយានឹងតែងតែមានភក្តីភាពជានិច្ច ។
- ព្យួររូបថតអាពាហ៍ពិពាហ៍នៅក្នុងបន្ទប់គេង ៖ ប្រសិនបើព្យួររូបថតអាពាហ៍ពិពាហ៍នៅទីតាំងក្បាលគ្រែ មនោសញ្ចេតនាប្តីប្រពន្ធនឹងតែងតែ ល្អ ហើយជីវិតប្តីប្រពន្ធមានសេចក្តីសោមនស្ស ។ ផ្ទុយមកវិញ រូបថតអាពាហ៍ពិពាហ៍ដាក់នៅ ទីតាំងកន្ទុយគ្រែនោះ ប្តីប្រពន្ធឧស្សាហ៍ជួបការទាស់ទែងគ្នាអំពីប្រាក់កាសខ្លាំងណាស់ ក៏ប៉ុន្តែមនោសញ្ចេតនាប្តីប្រពន្ធនៅស្និទ្ធស្នាលដដែល ។ អ្នកមិនគួរព្យួររូបថតអាពាហ៍ពិពាហ៍នៅផ្នែកខាងស្តាំគ្រែដេកទេ ព្រោះនឹងបង្កឲ្យមានឥទ្ធិពលអាក្រក់ទៅដល់អាពាហ៍ពិពាហ៍ ។ បញ្ច្រាសមកវិញ ការព្យួររូបថតអាពាហ៍ពិពាហ៍នៅផ្នែកខាង ឆ្វេងគ្រែដេក នឹងធ្វើឲ្យកើនបន្ថែមការបញ្ជូនខ្យល់ល្អឲ្យដល់អាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធទាំង ពីរ ហើយផ្តើមពីនោះជីវិតនឹងមានសុភមង្គល និង សុខដុម ។ នៅក្នុងបន្ទប់គេង ការព្យួររូបថតអាពាហ៍ពិពាហ៍ក៏ត្រូវប្រយ័ត្នប្រយែងពេញទំហឹងដែរ ។ ពីព្រោះថា បន្ទប់គេងស្ទើរទាំងអស់ សុទ្ធតែត្រូវបានដាក់កញ្ចក់ ហេតុនេះពេលព្យួររូបថត អាពាហ៍ពិពាហ៍ត្រូវយកចិត្តទុកដាក់ដល់ទីតាំងដាក់កញ្ចក់ ។ តាមទស្សន:ហុងស៊ុយជាប្រពៃណី កញ្ចក់តែងតែមានឥទ្ធិពលបញ្ចាំងត្រឡប់ និង ស្រូបយករូបថត ។ អាស្រ័យហេតុនេះ មិនគួរតុបតែងកញ្ចក់នៅជុំវិញតំបន់ព្យួររូបថតអាពាហ៍ពិពាហ៍ឡើយ ដោយហេតុថា តាមរយ:កញ្ចក់ ប្តីប្រពន្ធមួយគូនឹងក្លាយជាប្តីប្រពន្ធពីរគូ ។ រឿងនេះ តាមហុងស៊ុយគឺមិនអំណោយ ផលដល់ជីវិតអាពាហ៍ពិពាហ៍គ្រួសារឡើយ ។
- រូបថតអាពាហ៍ពិពាហ៍នៅក្នុងបន្ទប់ផ្សេង ក្រៅពីបន្ទប់ទទួលភ្ញៀវ និង បន្ទប់គេង ៖ ចំពោះបន្ទប់ផ្សេងនៅក្នុងផ្ទះ ដូចជាបន្ទប់ធ្វើការ បន្ទប់ទទួលទានអាហារ … អ្នកក៏អាចព្យួររូបថតអាពាហ៍ពិពាហ៍បានដែរ ។ ក៏ប៉ុន្តែពេលព្យួរ រូបថតអាពាហ៍ពិពាហ៍នៅទីកន្លែងទាំងនោះ ត្រូវអនុវត្តតាមគោលការណ៍ ព្យួររូបថតនៅខាងជញ្ជាំងមានបង្អួច មិនគួរព្យួររូបថតអាពាហ៍ពិពាហ៍ឈមជាមួយបង្អួច ដែលជាកន្លែងមានពន្លឺច្រើនជះចូលត្រង់ឡើយ ដើម្បីបញ្ចៀសការបាត់ប្រយោជន៍សម្រាប់អាពាហ៍ពិពាហ៍ ។
ការព្យួររូបថតអាពាហ៍ពិពាហ៍ ឲ្យត្រូវហុងស៊ុយ សុភមង្គល
ការតាំងរូបថតអាពាហ៍ពិពាហ៍នៅក្នុងផ្ទះ គឺជាវិធីបង្ហាញសេចក្តីស្រឡាញ់ ដ៏ផ្អែមល្ហែម និង ជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលនៃស្វាមីភរិយា ។
ប៉ុន្តែ ប្រសិនបើអ្នកមិនចេះវិធីព្យួររូបថតអាពាហ៍ពិពាហ៍ឲ្យបានសមស្រប វាអាចធ្វើឲ្យយើងមានហុងស៊ុយមិនល្អ ។