ជម្លោះក្នុងគ្រួសារគួរដោះស្រាយតាមក្បួនហុងស៊ុយ
ប្តីប្រពន្ធឈ្លោះទាស់ទែងគ្នា គេចាត់ទុកថាជារឿងមិនអាចចៀសផុត ប៉ុន្តែបើមានជម្លោះ ញឹកញាប់ពេក គឺជាសញ្ញាមួយមិនល្អដែរ ហើយប្រការ ដែលគេព្រួយបារម្ភ បំផុតគឺអាច ឈានដល់ការបែកបាក់ គ្នាទៀតផង ។
វិធីបំបាត់ជម្លោះតាមក្បួនហុងស៊ុយ
ចូលស្វែងរកគ្រែដែលមានគែមមូលមកប្រើប្រាស់ត្រូវចៀសវាងប្រើគ្រែ ប្រភេទរាងបួនជ្រុងដែល មានគែមលក្ខណៈជាជ្រុងស្រួច ។
បើករណីគ្រែមានលក្ខណៈធំ គឺត្រូវ វាតកន្លែងដេក ឱ្យបានធំដែរកុំប្រើពូក ឬរបស់ពីរប្រភេទមក ដាក់ជិតគ្នាលើគ្រែតែមួយ ។
ការប្រើគ្រែដែលមានរាងមូល ឬគ្រែដែលមានគែមរាងមូលអាចបញ្ចៀសការប៉ះទង្គិចគ្នារវាង ប្តីប្រពន្ធធ្វើឱ្យសេចក្តីស្នេហាប្រែមកល្អូកល្អិនវិញ ។
ស្រះទឹកមានហុងស៊ុយ
ចង់បំបាត់ភាពប្រទាំងប្រទើសគ្នា គួរជីករង្វះទឹក ឬស្រះទឹកទាំងនេះ គួរមានលក្ខណៈស្រដៀង នឹងគ្រាប់សណ្តែកក្រហមឬរូបចំណិតព្រះចន្ទ ប៉ុន្តែប្រការសំខាន់ត្រូវបែរចំណុចកោងទៅរកផ្ទះ ឯចំណុច ត្រង់ផតឱ្យបែរចេញ ។ ក្នុងស្រះទឹកត្រូវដាំឈូក ចិញ្ចឹមត្រី៧ពណ៌ ឬធ្វើជាទឹកបាញ់ ។
ក្រៅពីនេះត្រូវថែទាំធ្វើការសម្អាតឱ្យបានជាប់ជាប្រចាំនោះសិរី សួស្តីនឹងកើតមាន ហើយភាព ត្រជាក់ត្រជុំក៏កើតមានច្រើនដែរ ។
ភាពស្ងប់សុខជាមួយផ្កាឈូក
ផ្កាឈូកជាតំណាងឱ្យភាពស្រស់ស្អាតនិងភាពបរិសុទ្ធ នៃចិត្តវិញ្ញាណព្រមទាំងភាពស្រស់ ស្រាយសប្បាយក្នុងចិត្តនឹងក៏មានន័យបញ្ជាក់នូវភាពស្ងប់សុខ រួមទាំងតំណាងនូវមេត្តាធម៌ទៀតផង ។ តាមតម្រាហុងស៊ុយ បើអគារឬទីកន្លែងណាមួយត្រូវការសាងនូវបរិយាកាសដូចជាការរៀបរាប់ ខាងលើនេះនៅក្រៅអគារ អ្នកអាចប្រើផើង ឬថូសម្រាប់ដាំឈូក ។ ប៉ុន្តែបើនៅក្នុងអគារវិញ អាចប្រើរូបគំនូរជាក្រណាត់ដោតផ្កាឈូក ឬ ជាផ្កាឈូកជ័រក៏បាន ។