រៀបចំ​ហុង​ស៊ុ​ង​ផ្ទះ​ដើម្បី​បង្កើន​សំណាង​ប្រាក់កាស

កុំ​ទុក​ទឹក​ឲ្យ​លេច​ធ្លាយ​, រក្សា​ផ្ទះបាយ​ឲ្យ​ស្អាតបាត ឬ ជ្រើសរើស​ពណ៌​ដែល​ខ្លួន ចូលចិត្ត … គឺជា​គន្លឹះ​ជួយ​ឲ្យ​អ្នក​ទាក់ទាញ​ប្រាក់កាស និង សេចក្តី​សប្បាយរីករាយ​ចូល ក្នុងផ្ទះ​។​

  • រក្សា​ផ្ទះបាយ​ឲ្យ​ស្អាតបាត​ ​ផ្ទះបាយ​មិន​ត្រឹម​តែមាន​ឥទ្ធិពល​សំខាន់​ទៅដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​នៅ ពាក់ព័ន្ធ​ដោយផ្ទាល់​ទៅដល់​សមត្ថភាព​ទាក់ទាញ​ហិរញ្ញវត្ថុ​របស់​ម្ចាស់ផ្ទះ​ទៀតផង​។ អ្នក​គប្បី​រៀបចំ​យ៉ាង​ល្អ​នូវ​ទូ​ដាក់​ចានក្បាន​, ទូទឹកកក និង​ការប្រើប្រាស់​អាហារ​ស្រស់ សម្រាប់​តម្រូវ​ការហូប​ចុក ។ ដើម្បី​ទាក់ទាញ​សំណាង​អំពី​ប្រាក់កាស​ឲ្យ​បាន​កាន់តែ ច្រើន អ្នក​គប្បី​រក្សា​ផ្ទះបាយ​ឲ្យ​ស្អាតបាត​ជានិច្ច ហើយ​តំបន់​នីមួយៗ​ត្រូវ​ប្រើប្រាស់​ឲ្យ បាន​ត្រឹមត្រូវ​តាមរបៀប ។ ចុងក្រោយ​គឺ​យក​របស់​ប្រើប្រាស់​ដែល​មិនចាំបាច់​ចេញពី​លើ​តុ​អាហារ ។​ ពណ៌​ក្រហម​ត្រូវបាន​ចាត់ទុកថា​នាំទៅដល់​សំណាងនិងនាំមក​នូវ​អារម្មណ៍​រីករាយ ។​ 
  • តុបតែង​ជាមួយ​ពណ៌​ក្រហម​,​ស្វាយ ឬ​ខៀវ​ ​ពណ៌​ក្រហម​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅដល់​អារម្មណ៍ ។ ពណ៌​ក្រហម​ក៏ត្រូវ​បានចាត់ទុក ថា​ល្អ​វិសេសវិសាល និង ខ្លាំងក្លា​ដែរ ។ ពណ៌​ស្វាយ និង ពណ៌​ខៀវ​ស្លឹកឈើ ក៏​ជា​ពណ៌ ដែល​ទាក់ទាញ​ភាពរុងរឿង​ដែរ ប៉ុន្តែ​មាន​លក្ខណ​:​ពិសេស​មួយចំនួន ។ ប្រសិនបើ​អ្នក​មិនអាច​ធន់​នឹង​ពណ៌​ខៀវ​ស្លឹកឈើ​បាន វា​នឹងមិន​ជួយ​ប្រយោជន៍​អ្វី​ដល់​អ្នក​ឡើយ ។ ប្រសិនបើ​អ្នក​ស្រឡាញ់​ពណ៌​ស្វាយ ចូរ​គូរ​រូបភាព​ផ្កា​ឡា​វេន​ឌ័​រ​នៅលើ​ជញ្ជាំង ឬ លាបថ្នាំ​ពណ៌​ស្វាយ Violet ស្តើង ។ បន្ទាប់ពីនោះ រឿង​សំខាន់​គឺ​កា​រលៃ​តម្រូវ​ចន្លោះ ។ នេះ​ជា​វិធី ដែល​មិន​ត្រឹមតែ​ជួយ​ឲ្យ​បន្ទប់​មាន​បន្ថែម​នូវ​វត្ថុ​ច្រើន​ប៉ុណ្ណោះ​ទេ ថែមទាំង បាន​តុបតែង បង្កើត​ថាមពល​ទាក់ទាញ​ដាច់ដោយឡែក​ដល់ផ្ទះ​ទៀតផង ។​ 
  • ទ្វារ​មុខ​ងាយ​មើលឃើញ​ ​ប្រសិនបើ​ទ្វារ​មុខ​របស់​ផ្ទះ​លំបាក​រក ឬ ធ្វើ​ឲ្យ​មនុស្ស​ផ្សេង​មានការ​លំបាក​ពេល​ដើរ ចូល​នោះ នោះ​គឺជា​ការលំបាក​សម្រាប់​ជីវិត​របស់​អ្នក ។ ផ្ទះ​ត្រូវមាន​កណ្តឹង​រោទិ៍ ដើម្បី ទុក​ឲ្យ​ភ្ញៀវ​ចុច​ហៅ​ម្ចាស់ផ្ទះ ។ ទ្វារ​មុខ​គឺជា​កន្លែង​ស្វាគមន៍​ខ្យល់អាកាស​ល្អ​បរិសុទ្ធ ។ ដូច្នេះ ចូរ​បោសសម្អាត​ជណ្តើរថ្ម និង ធ្លាមុខផ្ទះ ហើយ​បន្ថែម​ផើងផ្កា​មួយ​នៅត្រង់​ច្រកចូល ។  
  • បន្ថយ​ការពង្រាយ​, បន្ថែម​រុក្ខជាតិ និង​ទឹក​ ​ដើម្បី​នាំមក​នូវ​ភាពរុងរឿង រឿង​សំខាន់​គឺ​បង្កើត​ការ​បំផុសគំនិត​រស់​រវើក​, សុខភាព​ល្អ និង លុបបំបាត់​ការពង្រាយ ។ ការពង្រាយ​បង្ក​ឲ្យ​រាំងស្ទះ​ប្រភព​ឧស្ម័ន នាំ​ដល់​ការ ស្មុគស្មាញ ។ រុក្ខជាតិ និង ផ្កា​នាំមក​នូវ​ថាមពល​រស់​រវើក​ដល់​ជីវិត ជួយ​ឲ្យ​ខ្យល់អាកាស ល្អ​បរិសុទ្ធ ។ ប្រភពទឹក​មាន​សារសំខាន់​ខ្លាំងណាស់​នៅក្នុង​ហុង​ស៊ុ​ង វា​ជួយ​សម្រុះ សម្រួល​ភាព​ថ្កុំថ្កើង​, រំញោច​ថាមពល និង ជា​និមិត្តរូប​សម្រាប់​ប្រាក់កាស ។ 
  • បន្ថែម​ភាពសប្បាយ​រីករាយ​ ​ប្រសិនបើ​បន្ទប់​គេង​ស្អាត​រៀបរយ ឬ នាំមក​នូវ​អារម្មណ៍​គ្មាន​មេរោគ ចូរ​បន្ថែម​នូវ​វត្ថុ​អ្វី មួយ​នោះ​ដែល​ធ្វើ​ឲ្យ​អ្នក​សើច​ញញឹម ។ នោះ​អាចជា​ស្នាដៃ​សិល្ប​: ឬ រូបថត​ពីរ​នាក់ ប្តី​ប្រពន្ធ​កំពុង​សើច​ជាមួយគ្នា ។ រឿងនេះ​នាំមក​នូវ​ថាមពល​វិជ្ជមាន​ចូលក្នុង​បន្ទប់ និង ជួយ​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ទំនាក់ទំនង ។​ 
  • កុំ​ទុក​ឲ្យ​លេច​ធ្លាយ​ប្រភពទឹក​ ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ម៉ាស៊ីន គឺជា​សញ្ញា​របស់​ការ​ខ្ជះខ្ជាយ​ប្រាក់កាស ។ ស្ថានភាព ហិរញ្ញវត្ថុ​របស់​អ្នក​ត្រូវបាន​ឆ្លុះ​ប​ញ្ជាំ​ង​តាមរយ​:​ប្រភពទឹក​ក្នុងផ្ទះ ។ ដើម្បី​បង្កើន​បន្ថែម ហិរញ្ញវត្ថុ ចូរ​ជួសជុល​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ដែល​កំពុង​ខូច ឬ លុបបំបាត់​ប្រភពទឹក​ដែល មិន​ហូរ ។ បញ្ចៀស​ព្យួរ​ស្នាដៃ​សិល្ប​:​ដែល​ពាក់ព័ន្ធ​ទៅដល់​ទឹក ឬ ព្យួរ​កញ្ចក់​ខ្ពស់ជាង​ច្រមុះ​របស់​អ្នក និង បញ្ចៀស​ការដាក់​កញ្ចក់ ឬ គំនូរ​អំពី​ទឹក​នៅ​ចំ​ពីលើ​ក្បាល​គ្រែ ។​ 
  • ការបង្កើត​ការិយាល័យ​នៅផ្ទះ ​មនុស្ស​ជាច្រើន​ធ្វើការ​នៅផ្ទះ ប៉ុន្តែ​បែរជា​បោះបង់ចោល​លំហ​សម្រាប់ធ្វើ​សកម្មភាព អាជីវកម្ម ។ ចូរ​ស្វ័យ​ធ្វើ​ការងារ​អាជីវកម្ម​ឲ្យ​ធ្ងន់ធ្ងរ ប្រសិនបើ​ចង់​ទាក់ទាញ​អតិថិជន​ថ្មី និង មានឱកាស​កាន់តែ​ធំ ។ ការិយាល័យ​គប្បី​មាន​តុ​ធំ​មូ​យ​នៅ​ឈម​ជាមួយ​ទ្វារ​ចេញ ចូល និង បង្អួច ។ ចូរ​អ្នកបង្កើត​លំហ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​ដើរចូល​, អង្គុយ​ចុះ​, ចាប់ដៃ​ជាមួយ​អ្នក ។ បញ្ចៀស​ការដាក់​តុ​ជាប់​ជញ្ជាំង ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន អារម្មណ៍​ថា ភ័យខ្លាច និង មិន​ទទួលបាន​ការគោរព​។ លំហ​ស្មើនឹង​ឱកាស ដូច្នេះ​ត្រូវ រៀបចំ​កៅអីអង្គុយ​រហូតដល់​ខ្លួន​រក្សាបាន​ការមើលឃើញ​ផ្នែក​ខាងមុខ ។ 
  • ការជ្រើសរើស​ពណ៌​ដែល​អ្នក​ចូលចិត្ត​ ​ម្ចាស់ផ្ទះ និង ផ្ទះ​ត្រូវមាន​មាន​សុខដុម​ជាមួយគ្នា ទើប​នាំមក​នូវ​ហុងស៊ុយ​ល្អ ។ តាម​អ្នក ជំនាញការ កំហុស​អំពី​ប្រាក់កាស​នៅក្នុង​ហុងស៊ុយ​គឺ​ម្ចាស់ផ្ទះ​ជ្រើសរើស​របស់​ដែល ពួកគេ​មិន​ចូលចិត្ត ។ ឧទាហរណ៍ ពណ៌​ក្រហម​ត្រូវបាន​ចាត់ទុកថា ជា​ពណ៌​សំណាង ហើយ​អ្នក​ឮថា​លាបថ្នាំ​ទ្វារ​ពណ៌​ក្រហម​នឹង​ទាក់ទាញ​ភាពមានបាន ។ ក៏ប៉ុន្តែ ចំណុច សំខាន់​គឺ​អ្នក​បែរជា​មិន​ចូលចិត្ត​ពណ៌​ក្រហម ហើយ​តែងតែ​ស្អប់​ដោយ​ត្រូវ​ដើរ​ឆ្លងកាត់​វា រៀងរាល់ថ្ងៃ ៕