ពណ៌ ជួយ​លើករាសី​ផ្ទះ

​វិធី​កែសម្រួល​ផ្ទះសម្បែង​ឱ្យមាន​លក្ខណៈ​ត្រឹមត្រូវ ទៅតាម​ក្បួនតម្រា​របស់​គេហ​សាស្ត្រ​នោះ​មាន​ច្រើនសន្ធឹក សន្ធាប់ ។ ដូចជា​ការតុបតែង​ដោយ​ប្រើ​វត្ថុ​មួយ​សម្រួល​តុល្យភាព ក្នុងន័យ​ជា​សិរី​មង្គលការ​ផ្លាស់ប្តូរ​កន្លែង​ធ្វើការ​ខ្លះ​នៅក្នុង​ផ្ទះ ឱ្យ​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​ចម្បង​របស់​គេហ​សាស្ត្រ ជាដើម ។​ ​ ​ការកែសម្រួល​នូវ​ចំណុច​ខ្វះខាត​មាន​នៅក្នុង​ផ្ទះ និង វិធី​ដទៃៗ​ទៀត​ដែល​ជួយ​សម្រាល​នូវ​ចំណុច​អាក្រក់​បាន​នោះ មានដូចជា​ក្រោម​នេះ ​

​ពណ៌​ផ្ទៃមេឃ​

ជា​វត្ថុ​ដែល​តំណាង​ឱ្យ​ភាព​លូតលាស់​រីក​ចម្រើន​បាន យ៉ាង​រហ័ស ហើយក៏​ជា​ពណ៌​ដែល​តំណាងឱ្យ​ភាពកក់ក្តៅ ។ ប្រសិន​បើ​លោក​អ្នក​នាំយក​ពណ៌​នេះ​ទៅ​បំពេញ​នូវ​កន្លែង​ខ្វះខាត​តុល្យភាព នៅក្នុង​តួ​អគារ ឬ​ផ្ទះសម្បែង​នោះ​វា​នឹង​ជួយ​ដោះ ស្រាយ​បញ្ហា​ភាព​ប្រេះឆា​បែកបាក់​ឈ្លោះប្រកែក គ្នា​ភាព​ហ្មងសៅ និង​ភាពសោះអង្គើយ ដែល​ធ្លាប់​មាន​នៅក្នុង​សង្គម គ្រួសារ​បាន ។​ ​ ​

ពណ៌​លឿង​ ​ ​

បើតាម​គោលការណ៍​របស់​គេហ​សាស្ត្រ​បាន​ពោល​ទុក​ថា ជា​តំណាង​នូវ​អំណាច​ឫទ្ធិ​បារមី​ជោគវាសនា​និង​ទ្រព្យសម្បត្តិ ដល់​ម្ចាស់​គេហដ្ឋាន ។ គេ​មាន​ជំនឿ​ថា ពណ៌​លឿង​នេះ វា​ជួយ​ភ្ញោ​ច​ឱ្យ​មាន​ចរន្ត​ហូរ​នៃ​ថាមពល​ផ្លូវចិត្ត​ឱ្យ​ចេញផុត​ពី​ភាពទន់ខ្សោយ ភាព​ហ្មងសៅ ភាព​ថោកទាប​របស់​ម្ចាស់​គេហដ្ឋាន ឱ្យ​រឹងមាំ​ឡើងវិញ ព្រមទាំង​ជួយ​នាំ​លាភសក្ការៈ​ហូរ​ចូល កាន់តែ​ច្រើន​ជាង​មុន​ទៀត​ផង ។​ ​

​ពណ៌​ក្រហម​ ​ ​

បើតាម​គោលការណ៍​របស់​គេហ​សាស្ត្រ​បាន​ចារ​ទុក​ថា ពណ៌​ក្រហម​ជា​ពណ៌​ដែលមាន​ពាក់ព័ន្ធ​ទៅនឹង​រឿង​លុយកាក់​មាសប្រាក់ ។ ដូច្នេះហើយ​ទើប​ពណ៌​មួយ​នេះ​អាចជួយ ជំរុញ​ផ្ចុងផ្តើម​ទៅក្នុង​ទ្រព្យសម្បត្តិ​លុយកាក់ មាសប្រាក់ ព្រមទាំង​កត្តិ​យសកេរ្តិ៍ឈ្មោះដ​ល់​ម្ចាស់ផ្ទះ​នោះ ។​ ​ ​

ពណ៌​បៃតង​ ​

តាម​គោលការណ៍​ក្នុង​គេហ​សាស្ត្រ​បាន​កត់ត្រា​ទុក​ថា ពណ៌​បៃតង​នេះ​ជា​តំណាង​ឱ្យ​ភាព​ស្ងៀមស្ងាត់​ជួយ​ជំរុញ​ឱ្យ កើត​ភាព​សម​តាម​បំណងប្រាថ្នា​ជួយ​សាង​ស្ថិរភាព​សុវត្ថិភាព នៅក្នុង​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​បាន ។​ ​ ​

ពណ៌​ទឹកក្រូច​ ​

ជា​ពណ៌​ដែល​តំណាង​ឱ្យ​ភាព​សុខ​សប្បាយ​រីករាយ ស្រស់ស្រាយ​គំនិត​ស្រឡះ​ជ្រះថ្លា ក្នុងន័យ​អភិវឌ្ឍន៍​មាន សមត្ថភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​ទាល់ច្រក​ភាព​ហ្មងសៅ នឹង​ជួយ​ស្តារ​ភាព​រាថយ ដែល​អាច​ប្រាកដ​មាន​នៅក្នុង ផ្នត់គំនិត​របស់​ម្ចាស់ផ្ទះ​ឱ្យ​មាន​សភាព​រីករាយ​ស្រស់ថ្លា​នៅក្នុង គំនិត​ឡើងវិញ​បាន​ផង​ដែរ ។​ ​ ​

ពណ៌​ស៊ី​ជម្ពូ​ ​ ​

នៅក្នុង​ក្បួន​របស់​គេហ​សាស្ត្រ​បាន​ពោល​ទុក​ថា ពណ៌ ស៊ី​ជម្ពូ​នេះ​តំណាង​ឱ្យ​នូវ​ក្តីស្រឡាញ់ ភាពស្រស់ស្អាត ភាព​ទន់ ភ្ល​ន់ សុភាពរាបសា​និង​ការព្រួយបារម្ភ​ពី​គ្នា​នឹង​គ្នា ។ ប្រសិន បើ​លោក​អ្នក​មាន​គម្រោង​កែសម្រួល​ផ្ទះសម្បែង​ឱ្យ​ល្អ​ប្រសើរ ជាង​មុន​នោះ ព្រោះ​វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្ពឹក​ស្រ​ពន់ ភាព​ចចេស​រឹងរូស​ត្រ​គោះ​បោះ​បោក និង​ភាពព្រហើន​កោង កាច​បាន​ល្អ​បំផុត ។​ ​ ​

ពណ៌​ស្វាយ​ ​

​បើ​តាម​គោលការណ៍​ក្នុង​គេហ​សាស្ត្រ​បាន​សរសេរ​ទុក​ថា ពណ៌​ស្វាយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ពណ៌​ជួយ ទំនុកបម្រុង​ផ្ចុងផ្តើម​រាសី​ទៅក្នុង​រឿង​គង់វង្ស​ស្ថិតស្ថេរ​ប្រកប ដោយ​សេចក្តីសុខ​មាន​កេរ្តិ៍ឈ្មោះ​និង​យសស័ក្តិ​ដល់​ម្ចាស់ផ្ទះ ។ មិនតែប៉ុណ្ណោះ​ឈាន​រហូត​ដល់​ការជួយ​ដោះស្រាយ​បញ្ហា រឿង​ថាមពល​ដែល​ទុច​ស្ទះ​លែង​មាន​ចលនា​ក្នុង​ផ្ទៃ​អគារ ឬ ផ្ទះសម្បែង​ឱ្យមាន​ចលនា​យ៉ាង​រលូន​ឡើង​វិញ​ទៀត​ផង ។ ជាងនេះទៅទៀត​ពណ៌​ស្វាយ​នេះ​ក៏​ជួយ​លើក​រាសី​ទៅ​ក្នុង​រឿង ភាព​គោរព​រាប់អាន​លើកតម្កើង​កោតសរសើរ​ដល់​ម្ចាស់ផ្ទះ​ផងដែរ ។​